តួនាទីស្វាមី និង ភរិយាដើម្បីជីវិតគ្រួសារមានសេចក្ដីសុខ
ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច មនុស្សពីរនាក់បានក្លាយជាគ្រួសារមួយ ជាភរិយាស្វាមីដែលត្រូវគោរពគ្នាទៅវិញទៅមក។ ការគោរពប្រតិបត្តិធ្វើឲ្យជីវិតគូស្នេហ៍មានសេចក្ដីសុខទាំងកាយ ទាំងចិត្ត នេះជាទង្វើមួយដ៏សំខាន់ដែលស្វាមីភរិយាទាំងឡាយគួរតែសិក្សាស្រាវជ្រាវ។ ក្នុងគ្រួសារការមិនយោគយល់ចិត្តគ្នា ធ្វើឲ្យកើតមានការឈ្លោះប្រកែក បែកសំឡេងរហូតដល់ត្រូវលែងលះគ្នា។ ក្នុងគ្រួសារគ្មានស្វាមីភរិយាណាប្រាថ្នាចង់ជួបការបែកបាក់ប្រេះឆានោះទេ។ ដូច្នេះតើក្នុងនាមជាស្វាមីត្រូវធ្វើដូចម្ដេច ដើម្បីឲ្យជីវិតគ្រួសារមានសេចក្ដីសុខ ពោរពេញដោយការកក់ក្ដៅគ្រប់ប្រការ?