បេះដូង iPhone (សំឡេង)
តួប្រុសនិងតួស្រីស្រលាញ់គ្នា ទាក់ទងតាមរយៈទូរសព្ទ រហូតបានយល់ព្រមរៀបការ។ ពួកគេទាំងពីរពិបាកចិត្តណាស់ ព្រោះលុយរៀបការខ្វះមួយចំនួន តួស្រីចង់លក់ទូរសព្ទiPhone របស់ខ្លួន តែខាងប្រុសឃាត់ ហើយសម្រេចលក់ទូរសព្ទ iPhone5 របស់ខ្លួនវិញ។ ម្ចាស់ប្រុសម្ចាស់ស្រី មិនបានដឹងទេថា ការពិតទំនាក់ទំនងស្នេហារវាងទូរសព្ទរបស់ពួកគេទាំងពីរ បានស្រលាញ់គ្នាជ្រាលជ្រៅបំផុត ស្របពេលដែលម្ចាស់បានរៀបការជាមួយគ្នា តែស្នេហារបស់ iPhone5 និង iPhone 4s ទាំងពីរត្រូវបែកគ្នាទៅវិញ។ ទូរសព្ទiPhone 5 ដង្ហោយហៅដល់ម្ចាស់លេខទួរសព្ទទាំងអស់ ដែលខ្លួនស្គាល់ ឲ្យមកចងដៃម្ចាស់ខ្លួន ដើម្បីម្ចាស់មានប្រាក់មកលោះខ្លួនយកទៅវិញ។