គាថាបុរាណ (សំឡេង)

គាថាបុរាណ (សំឡេង)


បុល​ជា​ជាង​មាស រៀបការ​ជាមួយ​ភរិយា​ឈ្មោះ​ម្លិះ​ បាន​ប្រហែល​ជាង​មួយ​ខែ បន្ទាប់​មក​នាង​ត្រូវ​ប្ដូរ​ការងារ ដែល​បាន​ប្រាក់​ខែ​ខ្ពស់ ទើប​ត្រូវ​ដូរ​កន្លែង​ស្នាក់នៅ។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​មក​នៅ​ផ្ទះ​ចាស់​តាំង​ពី​សម័យ​បុរាណ​ ដែល​ជា​កេរ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក​យាយ។ ផ្ទះ​នេះ​ធំ​ទូលាយ​ណាស់ ហើយ​ក៏​រាង​ឆ្ងាយ​ស្ងាត់​ពី​គេ​ឯង​បន្តិច​ដែរ។ ចូល​នៅ​ដំបូង​ប្រពន្ធ​មាន​អារម្មណ៍​ខ្លាចៗ​ទៅ​ហើយ ព្រោះ​ផ្ទះ​ធំ​ពេក។

រស់នៅ​បាន​ប៉ុន្មាន ប្រពន្ធ​ឃើញ​ខ្មោច​ភ័យ​ដល់​ថ្នាក់​សន្លប់ ដល់​ប្រាប់​ប្ដី បែរ​ជា​ប្ដី​និយាយ​ថា​នាង​ គិត​ច្រើន​ពេក​ទើប​កើត​ជំងឺ​រវើរវាយ​តែ​ផ្ដេសផ្ដាស​បែប​នេះ។ ក្រោយ​មក​ប្ដី​ក៏​បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ខ្លាច​ជា​ច្រើន ទើប​គេ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ការ​ពិត ថា​ពិត​ជា​មាន​ព្រលឹង​អាក្រក់​មក​យាយី​នៅ​ក្នុង​ផ្ទះ​នេះ​ពិត​មែន។ តែ​ខ្មោច​អស់​នោះ​ពេល​បាន​ឃើញ​គាថា​បុរាណ​តែង​តែ​ខ្លបខ្លាច​បាត់​ទៅ​វិញ។

ដោយ​រស់នៅ​មិន​សុខ ពួក​គេ​បាន​ទៅ​និមន្ត​ព្រះ​សង្ឃរាជ​មួយ​អង្គ​មក​សូត្រ​មន្ត​ប្រោះព្រំ​សិរី​ពេញ​ទូទាំង​ផ្ទះ ទើប​លោក​គ្រូ​សង្ឃរាជ​ប្រាប់​ថា គាថា​ដែល​ចារ​សម្រាប់​ការពារ​ផ្ទះ​នេះ​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់ ត្រូវ​រៀន​សូត្រ​ឱ្យ​ចេះ​ចាំ​ គឺ​ជា​ចំណេះ​ល្អ ហើយ​ផ្ទះ​នេះ​មាន​រឿង​អ៊ីចឹង ក៏​ដោយសារ​រុះរើ​​ផ្ទះ​ធ្វើ​ឱ្យ​បាត់បង់​គាថា​ទៅ​ដោយ​កន្លែង ទើប​ព្រលឹង​អាក្រក់​មក​យាយី​បាន។