សង្សារមួយម៉ឺនដុល្លារ (សំឡេង)
ទឹកប្រាក់មួយម៉ឺនដុល្លារបានធ្វើឱ្យស្នេហាមួយកើតឡើង ទាំងដែលមិនបានតាំងចិត្ត។ បងប្រុស ជួលបុរសម្នាក់ឱ្យទៅធ្វើជាសង្សារប្អូនស្រីខ្លួន ដើម្បីកំដរជីវិតនាងចុងក្រោយ ដែលត្រូវឈឺជិតស្លាប់ទៅហើយ។ កំលោះស៊ីឈ្នួលមិនបានចាប់ចិត្តស្រលាញ់នារីម្នាក់នេះនោះទេ ប៉ុន្តែការយកចិត្តទុកដាក់ និងការយល់ចិត្ត បានថ្ពក់យកបេះដូងអ្នកកំដររូបសង្ហាឱ្យរំជើបរំជួល រហូតរលុបក្ដីស្នេហាចាស់ ផ្លាស់ទទួលយកនារីកូនអ្នកមានទាំងមិនបានត្រៀបចិត្ត។ តើស្នេហានោះ ជាស្នេហាស្មោះត្រង់ពិតប្រាកដ ឬជាល្បែងបោកប្រាស់?