ចៅ​ផ្កាប់​ត្រឡោក

ចៅ​ផ្កាប់​ត្រឡោក


គ្រួសារ​សេដ្ឋី​មួយ​ មាន​កូន​ក្រមុំ​ម្នាក់​រូបឆោម​ល្អ​ណាស់។ ​ប្រុស​ៗ​ច្រើន​ចូល​ទៅ​ដណ្ដឹង​កូន​ក្រមុំ​មហា​សេដ្ឋី​ៗ​នោះ ហើយ​គាត់​ក៏​ព្រម​លើក​ឲ្យ​ឥត​ប្រកែក តែ​មាន​លក្ខខណ្ឌ​ថា បើ​អ្នក​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ​៥​ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ បើ​ធ្វើ​មិន​ហើយ នឹង​ផ្ដាច់​ពាក្យ​មិន​ឲ្យ​កូន​ក្រមុំ​ទេ។

បុរស​ជា​ច្រើន​សុទ្ធ​តែ​បរាជ័យ មាន​តែ​ចៅ​ផ្កាប់​ត្រឡោក​ម្នាក់​គត់​ដែល​ធ្វើ​បាន​សម្រេច។ ក្រោយ​ពេល​រៀបការ​រួច នាយ​ផ្កាប់​ត្រឡោក​បាន​ប្រើ​កលល្បិច​ ដែល​ធ្វើ​ឱ្យ​ប្រពន្ធ​និង​ម្ដាយ​ក្មេង​ឪពុក​ក្មេង​គិត​ថា​នាយ​ជា​ខ្ទើយ។ ​លោក​សេដ្ឋី​ដឹង​ហើយ​ក៏​ឱ្យ​ប្រាក់​ជា​ច្រើន នឹង​បញ្ចូន​នាយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។ តែ​ក្រោយ​មក​នាយ​ក៏​​បាន​ត្រលប់​មក​ផ្ទះ​សេដ្ឋី​រស់នៅ​ធម្មតា​ជាមួយ​ប្រពន្ធ​វិញ។