Robinson Crusoe និងជីវិតផ្សងព្រេងលើសមុទ្រ
Robinson ជាបុរសដែលម្នាក់ដែលតែងតែមានគំនិតចង់ដើរទូកនៅតាមសមុទ្រ បើទោះជាឪពុកម្ដាយគេហាមឃាត់យ៉ាងណាក្ដី។ ថ្ងៃមួយគេបានចេញទូកជាមួយកាពីទែនម្នាក់ ហើយមានព្យុះបក់បោកយ៉ាងខ្លាំង ក៏ជាពេលគ្រោះថ្នាក់ខ្លាំងដែរ ដូច្នេះហើយទើបកាពីទែននិយាយថា Robinson មិនអាចដើរទូកលើកក្រោយទៀតទេ។ Robinson មានចរិតមានះក៏បានចេញទូកទៅមួយដោយខ្លួនឯង ហើយធ្វើដំណើរផ្សងព្រេងរហូតទៅដល់ទ្វីបអាព្រិច។