ព្រឺរោម ព្រឺស្បែក
ព្រឺរោមព្រឺស្បែកមានសាច់រឿងដ៏រន្ធត់ពីរ ដែលដែលអានបណ្ដើរភ័យព្រឺរោមបណ្ដើរ។ រឿងរន្ធត់ទីមួយកើតឡើងនៅប្រទេសជប៉ុន។ បុរសម្នាក់បានទៅរៀននៅទីនោះ បន្ទាប់មករស់នៅក្នុងតំបន់មួយដែលមានរឿងព្រេងនិទាន និយាយអំពីខ្មោចស្រីម្នាក់ត្រូវប្ដីសម្លាប់ដោយយកកាំបិតមកអារមាត់សម្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីរឿងកើតឡើងក្នុងតំបន់នោះហើយ ក្រោយមកមានមនុស្សស្លាប់ជាហូរហែ ហើយសភាពសាកសពគឺរហែកមាត់ទាំងអស់។
រឿងរ៉ាវដ៏រន្ធត់ទីពីរ កើតឡើងនៅខេត្តនគររាជសីមា ឬ កូរ៉ាត ប្រទេសថៃ។ ។ ដោយសារតែចង់ទៅដើរលេងលំហែខួរក្បាល បុរសម្នាក់បានទៅលេងប្អូនពីរនាក់ដែលបួសរៀននៅឯវត្ត។ យប់នោះគេបានស្នាក់នៅលើកុដិឈើមួយដែលមានអាយុ៣០០ឆ្នាំមកហើយ។ កណ្ដាលអធ្រាត្រ ស្រាប់តែគេភ្ញាក់ ព្រោះតែបាត់ភួយ ពេលចេញទៅក្រៅ ក៏ឃើញដានជើងមួយយ៉ាងធំ ហើយមានម្រាមជើងតែបួនប៉ុណ្ណោះ។