គូដណ្ដឹងកុងត្រា
ចុះកុងត្រាដើម្បីបានប្រាក់មកជួយបងស្រី ដេលីន ត្រូវធ្វើរឿងជាច្រើនទាំងមិនពេញចិត្ត។ ត្រូវសន្យាធ្វើជាគូដណ្ដឹងមនុស្សប្រុសម្នាក់ដែលមិនស្គាល់គ្នាទាល់តែសោះ ហើយត្រូវសម្ដែងធ្វើជាស្និទ្ធស្នាលមុខគេមុខឯងទៀត។ ស្រីស្អាត ដេលីន ដំបូងគ្រាន់តែត្រៀមចិត្តធ្វើឲ្យចប់ចុងចប់ដើមប៉ុណ្ណោះ តែនរណាទៅដឹងថាគេត្រូវជំពាក់ចិត្តស្រលាញ់កំលោះសង្ហា ឧត្ដម រហូតក្លាយជាគូស្នេហ៍មែនទែន។