ឃាតកម្មនៅមណ្ឌលគិរី

ឃាតកម្មនៅមណ្ឌលគិរី


ខែមេសា គ.ស.២០២០ ដំណើរកំសាន្តជាលក្ខណៈមិត្តភក្តិ... ចូលព្រៃ ឡើងភ្នំ... ទៅសមុទ្រ ឬ បោះតង់... ស្ដាប់មើលទៅវាគួរឲ្យរីករាយណាស់មែនទេ? មែនហើយ! វាគួរឲ្យរីករាយណាស់។ តែប្រសិនបើ... ដំណើរកំសាន្តនោះ វាលើសពីលក្ខណៈមិត្តភក្តិ... តែវាជារបៀបគូស្នេហ៍មួយគូៗវិញនោះ តើវានឹងមានរសជាតិបែបណា? ខ្ញុំឈ្មោះ យូរ៉ា និស្សិតដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ ឆ្នាំទី៣។ ដើមខែ មេសានេះ ខ្ញុំ និងមិត្តភក្តិរៀននៅសាកល បបួលគ្នាទៅលេងមណ្ឌលគិរី។