ខ្សាច់ភ្លើង
ជីវិតដែលកើតមកហើយតែងទទួលរងនូវឥទិ្ធពលពីព្រហ្មលិខិត ដែលមិនអាចចៀសរួចបានឡើយ ។ មានសេ្នហាតែងតែមានឧបសគ្គ មានសេ្នហាមិនខុសពីគេយកបន្លាមកដាក់ពីលើទ្រូងនោះឡើយ ! តែ.. សេ្នហារបស់បងគឺខុសពីគេពាក្យសេ្នហ៍អូននៅតែសេ្នហ៍ជានិច្ច ទោះបីអូនទៅដល់ទីណាក៏ដោយក៏តាមិនអាចភេ្លចចៅស្រីកម្សត់របស់តាបានដែរ ចៅគឺជាគ្រាប់ខ្សាច់ដែលតាចង់បាចលេងជារៀងរហូតតែខ្សាច់ចៅ ពេលនេះវាប្រែក្លាយទៅជាមានកម្ដៅមិនខុសពីភ្លើងនោះឡើយតើធ្វើ្វ មេ្ដចទៅនឹងបានវិលមករកសភាពដើមដ៏សែនត្រជាក់នោះវិញ ។
ឱ ! ទេវតាលោកអើយ...ហេតុអីបានជាធ្វើបាបជីវិតខ្ញុំបែប នេះទៅវិញ ខ្ញុំមិនដឹងថាតើសេ្នហារបស់ខ្ញុំនេះវាកើតឡើងមកពីពេលណានោះទេ ! តែចិត្ដអាណិតគឺជាប្រភពយ៉ាងធំបំផុតនៃសេចក្ដីសេ្នហា បេះដូងរបស់បងបានខេ្ទចខ្ទាំអស់ទៅហើយតើអូនមានយល់ចិត្ដបងដែរទេ ហេតុអ្វីបានជាអូនទៅចោលបង ? បងមិននឹកស្មានថាសេ្នហាមានអំណាចដល់ម្ល៉ឹងសោះ ។ ទេវីដួងចិត្ដរបស់បង មានតែអូនហើយដែលអាចមកបន្សាបកម្ដៅរបស់បងបានហេតុអ្វីបានជាអូនខំប្រឹងគេចមុខចេញពីបងម្ល៉េះតើបងធ្វើអ្វីខុសចំពោះអូនទៅបងនឹកអូនខ្លាំងណាស់ អូននៅទីណា វិលវិញមកអូនដៃរបស់បងរង់ចាំត្រកងបីរូបអូនជានិច្ចបងមិនយល់សោះហេតុអ្វីបានជាគេគ្រប់គ្នាច្រណែននិន្ទានឹងអូនបែបនេះទៅវិញ ?
ជីវិតរបស់បងអាចមានពន្លឺឡើងវិញដោយសារតែរូបអូនបងជឿថាព្រហ្មលិខិតពិតជាអាណិតយើងវិញមិនខានព្រោះមានតែអូននេះហើយដែលអាចធ្វើឱ្យកែវភ្នែកបងមើលឃើញថាគ្មានអូនមិនខុសពីទូកដែលគ្មានច្រវានោះឡើយ។ បេះដូងរបស់បងគឺរង់ចាំទទួលតែរូបអូនម្នាក់គត់មិនអាចមានអ្នកណាមកប្រោះព្រំសេ្នហ៍បងក្រៅពីស្រីបានជាដាច់ខាត ។ គ្រាប់ខ្សាច់នៅតែខ្សាច់ដដែល វាមិនអាចក្លាយទៅជាដីឥដ្ឋនោះទេ ព្រោះអូនគឺជាខ្សាច់ភ្លើងមករម្ងាប់កម្ដៅរបស់បង ។