The Midnight Train
ខ្ញុំបោះជំហានរត់ទៅមុខបន្ត។ ខ្ញុំរត់បត់ចេញពីផ្លូវមួយចូលផ្លូវមួយ តែនៅតែមិនអាចចេញដល់ផ្លូវធំបានទាល់តែសោះ។ មិនដឹងជាតំបន់នេះគេធ្វើរចនាបទផ្លូវថ្នល់យ៉ាងដូចម្ដេចនោះទេ បានជាពិបាកចេញដល់ផ្លូវធំអីបែបនេះ។ ខ្ញុំឈប់យកដៃច្រត់ជង្គង់ទប់លំនឹង ដង្ហក់ខ្យល់ខំប្រឹងលេបទឹកមាត់ផ្សើម កយ៉ាងលំបាកជាងបានលេបស្រា Tequila (ទីកគីឡា) ទៅទៀត។ បានមួយសន្ទុះ ខ្ញុំហាក់ចាប់អារម្មណ៍ដឹងថាកន្លែងដែលខ្ញុំកំពុងតែឈរនេះ អមទៅដោយពំនូកម៉ុងខ្មោចយ៉ាងច្រើនដែលមានផ្ទាំងស៊ីម៉ងត៍ហោះអណ្ដែតពេញផ្ទៃដី។ បើមិនបានឃើញម៉ុងខ្មោចទាំងនោះទេ ប្រហែលជាខ្ញុំត្រូវឈប់ឱ្យបាត់ហត់ជាងនេះមើលទៅ។
មិនបង្អង់យូរឡើយ ជើងរបស់ខ្ញុំត្របាញ់ចូលគ្នារត់ទៅមុខដោយគ្មានទិសដៅច្បាស់លាស់។ អោយតែមានផ្លូវនៅខាងមុខ ខ្ញុំរត់ចូលទាំងអស់ដោយមិនគិតច្រើនឡើយ សុំត្រឹមតែចេញឱ្យផុតពីតំបន់កប់ម៉ុងខ្មោចនោះសិនទៅបានហើយ