ម៉ែ

ម៉ែ


សម្ដីរបស់ម៉ែមានន័យផ្អែមត្រជាក់ដូចជាទឹកអម្រឹត ហើយក៏ វាមិនខុសពីទឹកឃ្មុំខែប្រាំងដែរ តែបើយើងគិតឱ្យបានដល់ទៅ ម៉ែគឺ ជាអ្នកមានគុណធ្ងន់ណាស់ ព្រោះតែកូនម្នាក់នេះហើយដែលធ្វើឱ្យម៉ែ មិនខ្លាចការនឿយហត់ទាំងពួង គឺព្រោះតែកូនម្នាក់នេះហើយដែលម៉ែ ខំប្រឹងទាំងយប់ទាំងថ្ងៃ។ មានតែម៉ែនេះហើយដែលជាឪពុកផងនិងជា ម្ដាយរបស់កូនម្នាក់នេះផង ។

កូនប្រុសសុខចិត្ដលះបង់គ្រប់បែបយ៉ាង គឺដើម្បីតែម៉ែម្នាក់នេះប៉ុណ្ណោះ កូនមិនត្រូវការសេ្នហាទេគឺកូនត្រូវការ ម៉ែ...ម៉ែ..សូមម៉ែស្ដាប់ពាក្យកូនផងណា៎ម៉ែកុំទៅណាចោលកូនណាម៉ែ កូនត្រូវការម៉ែ...កូនត្រូវការម៉ែ ! មែន ដូចជាពាក្យចាស់ថាមិនខុស ឡើយត្រកួនវាតែងតែភេ្លចបឹងមានតែបឹងទេដែលមិនភេ្លចត្រកួននោះ ទោះបីជាអ្វីៗ បានផ្លាស់ប្ដូរទៅមែន តែ...កូននៅត្រូវការម៉ែដដែល ។ ម៉ែជាដួងចន្ទរះពេញបូណ៌មីដែលមកបំភ្លឺរូបកូនរៀងរាល់រាត្រី កូនមិន ត្រូវការសេ្នហាឡើយគឺកូនចង់មានតែម៉ែម្នាក់គត់គឺគ្រប់គ្រាន់ណាស់។ សេ្នហាមិនខុសពីគេញ៉ាំកាហេ្វដែលមិនដាក់ស្ករនោះទេ គឺជីវិតតែងតែ ជួបនូវភាពល្វីងជូរចត់មិនខុសពីចុងប៉ាកាដែលគ្មានទឹកខ្មៅនោះដែរ ចុះ ខ្លួនម៉ែម្នាក់នេះជាអ្វីទៅវិញបើសិនណាជាគ្មានកូននៅក្បែរនោះតែកូន នៅចាំអ្វីៗដែលម៉ែធ្លាប់បានបីបមពីមុនមកនោះ គឺមិនអាចគ្មានម៉ែជា ដាច់ខាត ។ រឿងនេះយើងមិនអាចបន្ទោសអ្នកណាម្នាក់បានឡើយ គឺមានតែព្រះជាម្ចាស់ទេ ដែលលោកអាចយល់បានពីចំណារជីវិតរបស់ មនុស្សលោក ។

ធម្មជាតិបានបង្កើតមនុស្សលោកមកហើយ ចុះហេតុដូចមេ្ដច ចាំបាច់ឱ្យមានជីវិតខុសគ្នាបែបនេះទៅវិញ ? អ្នកមានមិនដែលស្គាល់ អ្វីហៅថាទុក្ខលំបាកនោះទេ គឺមានតែអ្នកក្រប៉ុណ្ណោះដែលរងទុក្ខគ្រប់ ជំហាន ទោះបីជាជួបនឹងឧបសគ្គយ៉ាងណាក៏ដោយ ក៏ផ្កាត្រកួនមួយទង នេះនៅតែចោលកិ្លនក្រអូបសម្រាប់ម៉ែជានិច្ច ។ កូនចង់ហៅម៉ែ...ម៉ែ នៅតែម៉ែដ៏ល្អរបស់កូនជានិច្ច ! កូនមិនអាចរស់នៅដោយគ្មានអ្នកម៉ែ សែនល្អរបស់កូនបានឡើយ ! ម៉ែ...ម៉ែ...ម៉ែ...កូនស្រឡាញ់ម៉ែ កូន ចង់រស់នៅជាមួយម៉ែជារៀងរហូត ។