មច្ចុរាជក្រហម

មច្ចុរាជក្រហម


វាលស្មៅខៀវស្រងាត់មើលទៅពិតជាធំល្វឹងល្វើយស្ថិតនៅនាក្រោមលំហមេឃាដែលមិនគួរណាពេលវេលាទាញយកនូវអ្វីដែលមិនមែន ជាលក្ខណៈធម្មជាតិនោះទេ ។ វាលស្មៅដែលមើលទៅគួរជាទីមនោរម្យ បែបនេះ មិនគួរណានឹងត្រូវក្លាយទៅជាវាលក្រហមពោរពេញទៅដោយ តំណក់ឈាមក្រាលពាសពេញជាមួយនឹងឆាកប្រយុទ្ធ ស៊ីសាច់ហុតឈាម យកចាញ់យកឈ្នះតែរៀងៗខ្លួន បើគេក្រឡេកមើលទៅសំបកខាងក្រៅ វិញ ពិតជាមិនអាចបានដឹងថា អ្វីៗដែលគេបានដឹងទាំងអស់នេះវាជាការ ផ្ទុយស្រឡះអំពីការពិតនោះទេ ។

នៅលើវាលវដ្ដសង្សានេះមនុស្សយើងម្នាក់ៗតែងតែមានអ្វីដែល ជាមនសិការបស់មនុស្សនោះ គឺខុសៗគ្នាជានិច្ចបញ្ហាសេ្នហា តែងតែខុស ផេ្សងពីភាពដែលដក់នៅក្នុងអារម្មណ៍គឺដួងចិត្ដនោះវាខុសពីគ្នាហើយតែង តែជួបនៅវិបតិ្ដនៃខ្សែជីវិតឱ្យជួបប្រទះនឹងឧបសគ្គ ហាក់ដូចជាបង្កើតនូវ ការផ្ដន្ទានិន្ទាឈ្នានីសឱ្យកាន់តែមានច្រើនឡើងតែជាលក្ខណៈទូទៅមនុស្ស រាល់រូបតែងតែចង់បាននូវអ្វីដែលជាសេ្នហាដោយការស្មោះត្រង់ គឺចៀស មិនរួចជាដាច់ខាត ។

សេចក្ដីសេ្នហា ពាក្យស្រឡាញ់ពិតជាមានន័យធំធេងណាស់គឺធំ ជាងអ្វីៗទាំងអស់ បងខំពុះពារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីតែរូបអូន តែ...បងឈឺចាប់ណាស់ ព្រោះវាជាជំហានដែលបងដើរតាមក្រោយគេរួច ទៅហើយ នៅទីបំផុតបងទើបរកឃើញនូវសេ្នហាពិតដែលបានកើតឡើង ពីគំនុំគុំគួននិងការសងសឹក តែ...ប្ញកពាក្និកក្នក់ ទឹកមុខម៉ឺងម៉ាត់របស់អូន វាបានក្លាយជាគំនួចសេ្នហ៍ចៃដន្យ បងដឹងនៅពេលដែលបងបានដាក់កូន ចិត្ដមួយទៅលើរូបអូនតែ...អូនអើយបេះដូងរបស់បងបានដក់ជាប់នៅលើ វាលស្មៅនេះរួចទៅហើយបើសិនណាជាមិនមានរូបអូននៅទីនេះទេរូបបង ពិតជាមិនអាចប្រយុទ្ធឈ្នះគេបានដែរ តែ...បើពិភពលោកនេះបានលេប យករូបស្រីតូចរបស់បងទៅវិញបាត់នោះ បងពិតជាសុខចិត្ដនៅកំលោះជា រៀងរហូត ។