If I Stay

Mia គឺយុវតីម្នាក់ដែលមកពីគ្រួសារមានជីវភាពសមរម្យ។ ព្រឹកដែលមានព្រិលធ្លាក់មួយ ឪពុកម្ដាយ ប្អូនប្រុស និង នាងផ្ទាល់ បានធ្វើដំណើរទៅលេងផ្ទះពូនៅឯក្រុងផ្សេង តែជាអកុសលរថយន្តនោះបានជួបគ្រោះថ្នាក់ ហើយធ្វើឱ្យអ្នកផ្ទះរបស់នាងត្រូវបាត់បង់ជីវិតទាំងអស់។ ពេលនេះនៅសល់តែព្រលឹងរបស់នាងប៉ុណ្ណោះដែលនៅតែលតោល ចង់ស្លាប់ក៏មិនបាន ចង់រស់ក៏មិនបាន ព្រោះរាងកាយរបស់នាងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល គ្រាន់តែនាងមិនអាចចូលទៅក្នុងរាងកាយរបស់ខ្លួនឯងប៉ុណ្ណោះ។ Adam មិត្តប្រុសរបស់នាងឧស្សាហ៍មកលេងនាង ហើយច្រៀងឱ្យនាងស្ដាប់ទៀតផង។ ពេលនេះជាពេលដែលនាងត្រូវជ្រើសរើស ថាគួររស់ឬគួុរស្លាប់…