បេះដូង iPhone

បេះដូង iPhone


តួ​ប្រុស​និង​តួ​ស្រី​ស្រលាញ់​គ្នា ​ទាក់​ទង​តាម​រយៈ​ទូរសព្ទ​ រហូត​បាន​យល់​ព្រម​រៀបការ។ ពួក​គេ​ទាំង​ពីរ​ពិបាក​ចិត្ត​ណាស់ ​ព្រោះ​លុយ​រៀបការ​ខ្វះ​មួយ​ចំនួន ​តួ​ស្រី​ចង់​លក់​ទូរសព្ទ​iPhone របស់​ខ្លួន តែ​ខាង​ប្រុស​ឃាត់​ ហើយ​សម្រេច​លក់​ទូរសព្ទ​ iPhone5 របស់​ខ្លួន​វិញ។ ម្ចាស់​ប្រុស​ម្ចាស់​ស្រី មិន​បាន​ដឹង​ទេ​ថា ការ​ពិត​ទំនាក់ទំនង​ស្នេហា​រវាង​ទូរសព្ទ​របស់​ពួក​គេ​ទាំង​ពីរ ​បាន​ស្រលាញ់​គ្នា​ជ្រាលជ្រៅ​បំផុត ស្រប​ពេល​ដែល​ម្ចាស់​បាន​រៀបការ​ជាមួយ​គ្នា​ តែ​ស្នេហា​របស់ ​iPhone5 និង iPhone 4s ទាំង​ពីរ​ត្រូវ​បែក​គ្នា​ទៅ​វិញ។ ទូរសព្ទ​iPhone 5 ដង្ហោយ​ហៅ​ដល់​ម្ចាស់​លេខ​ទួរសព្ទ​ទាំង​អស់ ​ដែល​ខ្លួន​ស្គាល់ ​ឲ្យ​មក​ចង​ដៃ​ម្ចាស់​ខ្លួន ដើម្បី​ម្ចាស់​មាន​ប្រាក់​មក​លោះ​ខ្លួន​យក​ទៅ​វិញ។