ព្រះរាជា និង សេះខ្មៅ

ព្រះរាជា និង សេះខ្មៅ


ព្រះរាជា​មួយ​ព្រះ​អង្គ​មាន​ជំនក់​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ ​ថ្ងៃ​មួយ​ពេល​ដែល​ទ្រង់​យាង​តាម​សំពៅ​ទៅ​ក្បែរ​កោះ​មេដែក​មួយ​ ដែល​ល្បី​ថា​ទាញ​ស្រូប​សំពៅ​ឲ្យ​លិច​ក្នុង​សមុទ្រ។ ទីបំផុត​សំពៅ​របស់​ព្រះអង្គ​បាន​លិច​ដូច​ពាក្យ​ដំណាល​មែន។ ទ្រង់​បាន​រសាត់​អណ្ដែត​ទៅ​ដល់​វាល​រហោឋាន​មួយ​រួច​ធ្វើ​ដំណើរ​ទៅ​កំពូល​ភ្នំ​ដែល​មាន​ប្រាសាទ​ដែក​ពណ៌​ប្រាក់​ដ៏​ស្កឹមស្កៃ។ រាជា​អង្គ​នោះ​បាន​យល់​សុបិន​ឃើញ​ព្រះបិតា​ទ្រង់​មាន​បន្ទូល​ប្រាប់​ពី​របៀប​ចាក​ចេញ​ពី​ទី​នេះ ទ្រង់​ភ្ញាក់​ឡើង​ខំ​កាយ​​ដី​តាម​ការ​ប្រាប់​ក្នុង​សុបិន​និមិត្ត​ក៏​បាន​ឃើញ​ប្រាកដ​មែន រួច​ក៏​ទាញ​ព្រួញ​បាច់​សំដៅ​ប្រាសាទ​នោះ។