ផ្ការីកក្នុងភ្លើង
បុរសម្នាក់បានទទួលសំបុត្រពីមិត្តរបស់ខ្លួន ដែលរត់លូនត្រដាបត្រដួសជាមួយគ្នាក្នុងភ្លើងសង្គ្រាមឆេះយ៉ាងក្ដៅគគុក។ នៅមុនពេលស្លាប់ គេបានផ្ដាំនាយឱ្យយកសំបុត្រទៅឱ្យសង្សាររបស់ខ្លួន។ ដោយចង់ធ្វើតាមបណ្ដាំរបស់យុទ្ធមិត្ត នាយបានឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីទៅដល់ផ្ទះខាងស្រី តែអកុសលអី នារីម្នាក់នោះ បានស្លាប់បាត់ជីវិតទៅហើយ ពេលសង្គ្រាមកើតមានក្នុងភូមិ នៅសល់តែបងស្រីនិងឪពុកតែពីរនាក់គត់។
នារីជាបងបានស្រលាញ់ជាមួយយុទ្ធជនរូបនេះ ហើយក៏ព្រមព្រៀងរៀបមង្គលការជាមួយគ្នា តែជិតដល់ថ្ងៃរៀបការទៅហើយ ស្រាប់តែមេទ័ពមកនាំនាយចេញទៅសមរភូមិ ចោលនារីកម្សត់ទាំងក្ដីទឹកភ្នែកហូររហាម។











