មិន​បំពាន សុំ​តែ​ស្ងប់​សុខ

មិន​បំពាន សុំ​តែ​ស្ងប់​សុខ


“​តោះៗ ដល់​ម៉ោង​ញ៉ាំ​បាយ​ហើយ​” នេះ​ជា​អ្វី​ដែល​រី​សា​ តែង​បន្លឺ​ឡើង​នៅ​កន្លែង​ធ្វើការ​របស់​នាង​ រាល់ពេល​ដែល​ទ្រនិច​នាឡិកា​តម្រង់​ត្រឹម​១២​ថ្ងៃត្រង់ ដែល​ជា​សញ្ញា​បញ្ជាក់ ដល់​ពេល​សម្រាក​បាយ​ថ្ងៃត្រង់​ហើយ​។ ​ជា​ទម្លាប់​ខ្ញុំ​និង​បង​ៗ​មិត្ត​រួម​ការងារ​ពីរ​នាក់​ទៀត ​តែង​យក​បាយ​ប្រអប់​ពី​ផ្ទះ​មក​ញ៉ាំ​ថ្ងៃ​ត្រង់​នៅ​office ជុំ​គ្នា ព្រោះ​ម្នាក់ៗ​ផ្ទះ​សុទ្ធតែ​ឆ្ងាយ​។ ណាមួយ​សម្រាក​ពេលបាយ​ថ្ងៃត្រង់​មាន​រយ​:​ពេល មួយ​ម៉ោង​កន្លះ​ឯណោះ គឺ​ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង ១៣:៣០​។ ​ “​អូយ ឆ្អែត​ដល់​ហើយ​ចែ​នួន​អើយ ញ៉ាំ​លឿន​ដល់​ហើយ​យើង​ថ្ងៃនេះ​” ខ្ញុំ​ក្មេង​ជាងគេ​ក្នុង​មួយ​office អ៊ីចឹង​​​បាន​អ្នក​ណា​ក៏​ជា​បង​ខ្ញុំ​ដែរ​។​ “​យី​កូន​នេះ ឆ្អែត​ក៏​ស្រែក ឃ្លាន​ក៏​ស្រែក​” បង​នួន គាត់​ថា​ឱ្យ​​ខ្ញុំ​ភ្លាមៗ ព្រោះ​គាត់​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​អី​ត្រង់​ៗ ហើយ​លះ​ៗ តែ​គាត់​គឺជា​បុគ្គលិក​ដែល​ធ្វើការ​យូរ​ជាង​គេ​នៅ​ទីនេះ​។​ ​មិនទាន់​បាន​តប​វិញ​ផង ស្រាប់តែ​បង​ថូ​ ដែល​ជា​ដៃគូ​ញ៉ាំ​បាយ​ទាំង​បី​អ្នក​របស់​យើង​ បាន​និយាយ​កាត់​ថា៖ “​រវល់​​តែ​ប្រកែក​គ្នា​ហ្នឹង​ហើយ ​ហួស​ម៉ោង​ទៅ​ប្រជុំ ឡូវ​ហើយ​” អូ តិច​ច្រឡំ​ប្រជុំ​ហ្នឹង ​បាយ​ហើយ​ធ្វើ​ការ​អី​ភ្លាម​ទៅ សូម​បញ្ជាក់​មិនមែន​ទេ​ណា នេះ​គ្រាន់តែ​ជា​ភាសា​ក្នុង​ក្រុម​បី​នាក់​យើង​ ប្រើ​ដាក់​ម៉ូ​គ្នា​តែប៉ុណ្ណោះ គឺ​ពេលបាយ​ហើយ​ ពួក​យើង​សល់​ម៉ោង​សម្រាក​ជិត​មួយ​ម៉ោង​ទៀត​ឯ​ណោះ អ៊ីចឹង​​​ប្រជុំ​នេះ​គឺ​បន្ទាប់ពី​បាយ​រួច​ យើង​នាំគ្នា​ទៅ​បន្ទប់​ប្រជុំ​ធំ​ ដើម្បី​សម្រាក គេង​លេង និយាយ​ពី​នេះ​ពី​នោះ​។​