បងប្រធានជាទីស្រឡាញ់
ចាន់ សុថាវីធ្លាប់ជាក្មេងរស់នៅជនបទជាមួយតាយាយ ពេលដែលប៉ាម៉ាក់មករកស៊ីនៅភ្នំពេញបានធូរធារហើយ ពួកគាត់ក៏យកថាវីមករស់នៅជាមួយគាត់វិញ។ ពេលនោះហើយដែលបានជួបប្រុសដែលចូលចិត្តធ្វើបាបនាង ដោយប្រើនាមជាប្រធានថ្នាក់នោះគឺរ៉ាវី។ គេតែងតែប្រើនាងធ្វើនេះធ្វើនោះរហូត ហើយនាងចូលចិត្តហៅគេថាបាណាណា ព្រោះមុខស្អាតៗរបស់គេដូចជាមនុស្សស្រីអ៊ីចឹង។ ចៃដន្យអីប៉ាម៉ាក់រ៉ាវីស្គាល់តាយាយថាវីនៅឯងជនបទ ហើយគាត់បានទិញផ្ទះនៅជិតតាយាយនាងនៅទីនោះសម្រាប់រ៉ាវីនៅពេលវិស្សមកាល ដើម្បីកុំឱ្យគេនៅដើរលេងជាមួយមិត្តមិនល្អមានរឿងច្រើន។ បានឱកាសល្អថាវីបានរៀបគម្រោងបញ្ឆោតទឹកត្នោតជូរធ្វើឱ្យរ៉ាវីត្រេតត្រតដួលលើនាង ធ្វើឱ្យតម្រិះជិះកឯង ធ្វើឱ្យខ្លួនឯងជាអ្នកខានទៅវិញ។ តែសង្គ្រាមរបស់ពួកគេបានតែមួយឆមាសប៉ុណ្ណោះ ព្រោះសត្រូវបានប្រែជាស្នេហាយ៉ាងស្អិតល្មួតដែលឆ្លងកាត់អ្នកទីបីមិនតិចទេ រហូតដល់ពួកគេបានរៀបការនឹងគ្នា។











