បង​ប្រធាន​ជា​ទី​ស្រឡាញ់

បង​ប្រធាន​ជា​ទី​ស្រឡាញ់


ចាន់ សុថាវី​ធ្លាប់​ជា​ក្មេង​រស់នៅ​ជន​បទ​ជាមួយ​តា​យាយ ពេល​ដែល​ប៉ា​ម៉ាក់​មក​រកស៊ី​នៅ​ភ្នំពេញ​បាន​ធូរធារ​ហើយ​ ពួកគាត់​ក៏​យក​ថា​វី​មក​រស់នៅ​ជាមួយ​គាត់​វិញ​។ ពេល​នោះ​ហើយ​ដែល​បាន​ជួប​ប្រុស​ដែល​ចូលចិត្ត​ធ្វើបាប​នាង ​ដោយ​ប្រើ​នាម​ជា​ប្រធាន​ថ្នាក់​នោះ​គឺ​រ៉ាវី។ គេ​តែងតែ​ប្រើ​នាង​ធ្វើ​នេះ​ធ្វើ​នោះ​រហូត ហើយ​នាង​ចូលចិត្ត​ហៅ​គេ​ថា​បា​ណា​ណា​ ព្រោះ​មុខ​ស្អាតៗ​របស់​គេ​ដូចជា​មនុស្ស​ស្រី​អ៊ីចឹង។ ចៃដន្យ​អី​ប៉ា​ម៉ាក់​រ៉ាវី​ស្គាល់​តា​យាយ​ថាវី​នៅ​ឯង​ជន​បទ ហើយ​គាត់​បាន​ទិញ​ផ្ទះ​នៅ​ជិត​តា​យាយ​នាង​នៅ​ទី​នោះ​សម្រាប់​រ៉ាវី​នៅ​ពេល​វិស្សមកាល ដើម្បី​កុំ​ឱ្យ​គេ​នៅ​ដើរលេង​ជាមួយ​មិត្ត​មិនល្អ​មាន​រឿង​ច្រើន​។ បាន​ឱកាស​ល្អ​ថា​វី​បាន​រៀប​គម្រោង​បញ្ឆោត​ទឹកត្នោតជូរ​ធ្វើ​​ឱ្យ​រ៉ាវី​ត្រេតត្រត​ដួល​លើ​នាង ធ្វើ​ឱ្យ​តម្រិះ​ជិះ​ក​ឯង ធ្វើ​ឱ្យ​ខ្លួនឯង​ជា​អ្នក​ខាន​ទៅ​វិញ។ តែ​សង្គ្រាម​របស់​ពួកគេ​បាន​តែ​មួយ​ឆមាស​ប៉ុណ្ណោះ ព្រោះ​ស​ត្រូវ​បាន​ប្រែជា​ស្នេហា​យ៉ាង​ស្អិតល្មួត​ដែល​ឆ្លងកាត់​អ្នក​ទី​បី​មិន​តិច​ទេ រហូតដល់​ពួកគេ​បាន​រៀបការ​នឹង​គ្នា។