នេត្រាដួងចិត្ត (សំឡេង)

នេត្រាដួងចិត្ត (សំឡេង)


បូរមី​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​គ្រួសារ​ជា​អ្នក​មាន​គ្រប់​គ្រាន់​ តែ​បែរ​ជា​ធ្លាក់​ខ្លួន​មាន​មិត្ត​ភក្តិ​ សេព​គ្រឿង​ញៀន​ សង្គម​មិន​ទទួល​ស្គាល់។ នាង​ក្រមុំ​​បាន​រត់​ចេញ​ពី​ផ្ទះ​ តែ​នាង​មិន​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ទៅ​ណា​ នាងមាន​អារម្មណ៍​​ថា​ខ្លួន​ឯង​ដូច​ជា​មនុស្ស​ខ្វាក់​អ៊ីចឹង។ តែក្រោយ​មក​នាងក៏​បាន​ជួប​នឹង​បុរស​ម្នាក់​ គេ​នោះ​ពិការ​ភ្នែក​ តែ​គាត់​បាន​ដឹង​ពី​ស្ថាន​ភាព​​របស់នាង​គ្រប់​យ៉ាង​។ ត្បិត​តែ​គេ​ពិកា​ភ្នែក​ តែ​គេ​​ដឹង​ថា​ផ្លូវ​ណាជា​ផ្លូវ​ណា​ គេ​នៅគ្រាន់​បើ​ជាង​នាង​​ដែល​ជា​មនុស្ស​ភ្នែក​ភ្លឺ​ តែ​មិន​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ទៅ​ណា​។