នេត្រាដួងចិត្ត (សំឡេង)
បូរមីជាក្មេងស្រីម្នាក់ដែលមានគ្រួសារជាអ្នកមានគ្រប់គ្រាន់ តែបែរជាធ្លាក់ខ្លួនមានមិត្តភក្តិ សេពគ្រឿងញៀន សង្គមមិនទទួលស្គាល់។ នាងក្រមុំបានរត់ចេញពីផ្ទះ តែនាងមិនដឹងថាខ្លួនឯងត្រូវទៅណា នាងមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សខ្វាក់អ៊ីចឹង។ តែក្រោយមកនាងក៏បានជួបនឹងបុរសម្នាក់ គេនោះពិការភ្នែក តែគាត់បានដឹងពីស្ថានភាពរបស់នាងគ្រប់យ៉ាង។ ត្បិតតែគេពិកាភ្នែក តែគេដឹងថាផ្លូវណាជាផ្លូវណា គេនៅគ្រាន់បើជាងនាងដែលជាមនុស្សភ្នែកភ្លឺ តែមិនដឹងថាខ្លួនឯងត្រូវទៅណា។