កែងផ្លូវ១០៣
ការស្លាប់បានកើតឡើងជាបន្តបន្ទាប់។ ប្រុសម្នាក់ជាអ្នកកាសែត សង្ស័យថារឿងកើតឡើង មិនមែនព្រោះឧបទ្ទវហេតុទេ ប្រហែលជាមានរឿងក្នុងផ្លូវងងឹតដែលស្មានមិនដល់ តែគ្មានអ្នកណាជឿគេទេ។ ទីបំផុតនាយបានជួបនិងស្រលាញ់នារីម្នាក់ ដែលនាងជឿនូវអ្វីដែលគេនិយាយ។ ហេតុផលនេះទើបបុរសប្ដេជ្ញាថា គេត្រូវស្វែងរករឿងនោះឱ្យឃើញ គេត្រូវតែដឹងនូវហេតុផលពិតឱ្យបាន។