ចាញ់ស្នេហ៍ស៊ិនដឺរេឡាក្នុងផ្ទះបាយ
ជីវិតរបស់នាង «ព្រីនសេស» មិនខុសអីពីរឿងព្រេងព្រះនាងស៊ិនដឺរេឡាសូម្បីតែបន្តិច គ្រាន់តែព្រះនាងស៊ិនដឺរេឡាមានសំណាងបានរួមរស់ជាមួយព្រះរាជបុត្រនៅទីបញ្ចប់ចំណែកនាងវិញ បែរជាមើលមិនឃើញអនាគតខ្លួនឯងទាល់តែសោះ។ ព្រីនសេស ត្រូវម្ដាយចុងធ្វើបាបដោយការបំបរបង់ចោលនៅប្រទេសក្រៅតែម្នាក់ឯង ក្រោយពេលដែលឪពុកនាងស្លាប់ទៅ នេះមិនស្មើនឹងការដែលទម្លាក់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យនាងរ៉ាប់រងជំនួសទាំងដែលនាងនៅសល់ត្រឹមតែសំបកខ្លួន ម្យ៉ាងទៀតម្ចាស់បំណុលរបស់នាងមែនទេ? បុរសរាងខ្ពស់ស្រឡះ ម្ចាស់កែវភ្នែកពណ៌ទឹកសមុទ្រមានអំណាច «ខាល់តុន» ... គ្រប់ពេលដែលនៅជិតគេនាងតែងមានអារម្មណ៍ដល់បេះដូងខ្លួនឯងដែលលោតខុសចង្វាក់ជារឿយៗ គេមកព្រមជាមួយនៅភាពកំណាច ទន់ភ្លន់ កក់ក្ដៅក្នុងពេលតែមួយ ដែលវាច្បាស់ណាស់ថាជះឥទ្ធិពលអាក្រក់មកលើបេះដូងនាង។