ចៅសុក្រ និង ចៅសៅរ៍
ចៅសុក្រនិង ចៅសៅរ៍ជាសម្លាញ់នឹងគ្នា សន្យាជួយគ្នាទៅថ្ងៃមុខ បើអ្នកណាមានជីវភាពក្រលំបាក។ ដោយឃើញថាចៅសៅរ៍មានជីវភាពក្រីក្រ ឯប្រពន្ធក៏មានសហាយ ចៅសុក្រក៏ទៅបបួលចៅសៅរ៍ជាសម្លាញ់ឱ្យរកស៊ីធ្វើមឈូស។ ចៅសៅរ៍ក៏យល់ព្រមតាមសម្លាញ់ដោយឥតមានសង្ស័យ។ ពួកគេទាំងពីរនាក់ធ្វើបានមឈូសយកទៅលក់ឱ្យលោកសេដ្ឋី បានប្រាក់យ៉ាងច្រើនសន្ធឹក។