Tarzan

Tarzan


Tarzan ត្រូវ​ឪពុក​ម្ដាយ​ស្លាប់​ចោល​តាំង​ពី​នៅ​ជា​ទារក​ម្ល៉េះ។ គេ​ត្រូវ​បាន​មេ​ស្វា​មួយ​ក្បាល​យក​ទៅ​ចិញ្ចឹម ហេតុនេះ​ហើយ​ទើប​គេ​រស់​នៅ​និង​និយាយ​ភាសា​សត្វ​បាន។ ថ្ងៃ​មួយ​មាន​មនុស្ស​មួយ​ក្រុម​បាន​ទៅ​ដល់​ក្នុង​ព្រៃ​ដែល Tarzan រស់​នៅ​ ហើយ​Tarzan បាន​ជួប​នឹង​Jane។ គេ​ក៏​ដឹង​ថា ការ​ពិត​គេ​ក៏​ជា​អម្បូរ​មនុស្ស​ដែរ ដូច្នេះ​ហើយ​គេ​ក៏​បាន​រៀន​និយាយ​ភាសា​អង់គ្លេស​ពី​ Jane និង​បាន​​ចាប់​ចិត្ត​ស្រឡាញ់​នាង។ ដោយ​សារ​ចិត្ត​លោភលន់​របស់​អ្នក​ប្រមាញ់​សត្វ​ Clayton គេ​ក៏​បាន​បោក​ប្រាស់​Tarzan ឱ្យ​នាំ​ខ្លួន​ទៅ​កាន់​ជម្រក​របស់​របស់​ហ្វូង​ស្វា​និង​សន្យា​ថា​នាំ​Tarzan ទៅ​ជួប Jane។ ទម្រាំ​ដឹង​ល្បិច សត្វ​ស្វា​ទាំង​អស់​ដែល​ជា​មិត្តសម្លាញ់​របស់​Tarzan ស្ទើរ​តែ​មាន​គ្រោះ​ថ្នាក់​ទៅ​ហើយ កុំ​តែ​បាន​Jane ឪពុក​របស់​នាង និង​មិត្តភ័ក្ដិ​សត្វ​របស់​Tarzan មក​ជួយ​ទាន់។ បន្ទាប់​ពី​បញ្ចប់​រឿង​រ៉ាវ​អាក្រក់ Jane និង​ឪពុក​របស់​នាង សម្រេច​ចិត្ត​រស់​នៅ​ក្នុង​ព្រៃ​ជាមួយ​Tarzan និង​ហ្វូង​ស្វា​ទាំង​នោះ​យ៉ាង​សុខសាន្ត។