Tarzan
Tarzan ត្រូវឪពុកម្ដាយស្លាប់ចោលតាំងពីនៅជាទារកម្ល៉េះ។ គេត្រូវបានមេស្វាមួយក្បាលយកទៅចិញ្ចឹម ហេតុនេះហើយទើបគេរស់នៅនិងនិយាយភាសាសត្វបាន។ ថ្ងៃមួយមានមនុស្សមួយក្រុមបានទៅដល់ក្នុងព្រៃដែល Tarzan រស់នៅ ហើយTarzan បានជួបនឹងJane។ គេក៏ដឹងថា ការពិតគេក៏ជាអម្បូរមនុស្សដែរ ដូច្នេះហើយគេក៏បានរៀននិយាយភាសាអង់គ្លេសពី Jane និងបានចាប់ចិត្តស្រឡាញ់នាង។ ដោយសារចិត្តលោភលន់របស់អ្នកប្រមាញ់សត្វ Clayton គេក៏បានបោកប្រាស់Tarzan ឱ្យនាំខ្លួនទៅកាន់ជម្រករបស់របស់ហ្វូងស្វានិងសន្យាថានាំTarzan ទៅជួប Jane។ ទម្រាំដឹងល្បិច សត្វស្វាទាំងអស់ដែលជាមិត្តសម្លាញ់របស់Tarzan ស្ទើរតែមានគ្រោះថ្នាក់ទៅហើយ កុំតែបានJane ឪពុករបស់នាង និងមិត្តភ័ក្ដិសត្វរបស់Tarzan មកជួយទាន់។ បន្ទាប់ពីបញ្ចប់រឿងរ៉ាវអាក្រក់ Jane និងឪពុករបស់នាង សម្រេចចិត្តរស់នៅក្នុងព្រៃជាមួយTarzan និងហ្វូងស្វាទាំងនោះយ៉ាងសុខសាន្ត។