ភ្នំអាថ៌កំបាំង
នៅថ្ងៃមួយ ព្រះអង្គម្ចាស់ប៉ូល ជាក្សត្រដែលអង់អាចក្លាហាន នៃព្រះរាជាណាចក្រវេលស៍ បាននាំមនុស្សជំនិតរបស់ខ្លួនឡើងទៅភ្នំអាល់បឺត។ ទីនោះមានទំនាយថា អ្វីក៏ដោយ នៅលើភ្នំនោះឱ្យតែស្ដេចគង់លើច្បាស់ជាមានហេតុការណ៍វាយប្រហារ ឬបាតុភូតចម្លែកអស្ចារ្យកើតឡើងភ្លាមៗ។ ប៉ុន្តែទ្រង់មិនខ្លាចទេ។
ពេលដែលទៅដល់ អ្នកទាំងពីរក្រឡេកឃើញនារីពាក់ស្បៃមុខម្នាក់ រាងតូចច្រឡឹងជិះលើសេះសមាឌធំអស្ចារ្យគ្មានសេះណាល្អដូច ខណៈនោះអ្នកទាំងពីរតាមយ៉ាងណាក៏តាមមិនទាន់។