ដើមកំណើតសត្វកូនលោក
ស្ត្រីម្នាក់មានកូនបីនាក់ តែប្ដីបានស្លាប់ ធ្វើឱ្យអ្នកធ្វើជាស្រីមេម៉ាយ តោកយ៉ាក។ តែនៅពេលដែលជួបនឹងបុរសម្នាក់ជាចោរ បុរសនោះចាប់ចិត្តនឹងស្ត្រីមេម៉ាយកូនបីម្នាក់នេះ។ ក្រោយពេលក្លាយជាប្ដីប្រពន្ធ ប្រពន្ធទើសទាល់នឹងកូនបីនាក់នេះជាខ្លាំង ក៏យកទៅបោះបង់ចោលនៅព្រៃ ទុកឱ្យខ្លាស៊ី។ កូនទាំងបីបានរស់នៅយ៉ាងវេទនាក្នុងព្រៃ រហូតបានក្លាយទៅជាសត្វតិរច្ឆាន ដែលបច្ចុប្បន្ន ហៅថាសត្វកូនលោក។