ផ្ទះតូចមាត់ព្រែក
លោកគ្រូពិសិដ្ឋទៅធ្វើការនៅខេត្ត ក៏មានចំណងស្នេហាជាមួយនឹងនារីម្នាក់ឈ្មោះរក្សា។ ប្អូនស្រីរបស់រក្សាក៏លង់ស្រលាញ់បុរសចំណូលថ្មីនេះដែរ។ ថ្ងៃមួយលោកគ្រូក៏បាននាំម្ដាយឪពុកចូលស្ដី ម្ដាយខាងស្រីត្រេកអរណាស់ គិតថាគេមកចូលស្ដីកូនស្រីតែមួយរបស់គាត់។ តែការពិតគឺចូលស្ដីក្មួយស្រីគាត់ឈ្មោះរក្សាទៅវិញ គាត់ខឹងណាស់មិនព្រមលើកក្មួយឱ្យទេ ដោយនិយាយថាលោកគ្រូជាមនុស្សខូច ស្រលាញ់ប្អូនបែរមកស្ដីបងទៅវិញ។
ដោយឈឺចិត្តខ្លាំងពេក ប្អូនស្រីរក្សាដែលតែងតែយល់ច្រឡំពីភាពស្និទ្ធស្នាលរបស់ខ្លួននឹងពិសិដ្ឋកន្លងមកថាជាស្នេហា នាងក៏សម្រេចចិត្តសម្លាប់ខ្លួន។ រក្សាក៏ត្រូវរៀបការនឹងគូថ្មី ឯលោកគ្រូក៏ត្រលប់មកផ្ទះវិញ ទាំងបៀមជាប់សំពាយទុក្ខឈឺចាប់ជាប់មិនដាច់។