ផ្ទះថៅកែខ្ញុំ
ដោយសារតែខូចចិត្តរឿងស្នេហា ព្រោះតែសង្សារដែលស្រឡាញ់គ្នា បែរជាត្រូវឪពុកម្ដាយបង្ខំឱ្យរៀបការ ពិសិដ្ឋក៏សម្រេចចិត្ត មករស់នៅនិងធ្វើការនៅខេត្តបន្ទាយមានជ័យ។ មកដល់កន្លែងនេះ អ្វីក៏គេគ្មានដែរ មានតែមិត្តភក្តិម្នាក់។ ពិសិដ្ឋនិងសុធីមកធ្វើការជាមួយគ្នានៅផ្ទះពូសុធី។ ធ្វើការមិនបានប៉ុន្មាន ក៏មានគេប្រាប់ថា ផ្ទះនេះមានមនុស្សស្លាប់មួយឆ្នាំមួយ។ យប់ក្រោយមកពិសិដ្ឋយល់សប្តិឃើញខ្មោចមកច្របាច់កគេ ព្រឹកឡើងក៏ស្រាប់តែក្ដៅខ្លួន។