ស្ទូឌីយ៉ូលេខ៧
មនុស្សស្រីម្នាក់ស្លាប់នៅបន្ទប់ស្ទូឌីយោលេខ៧ នាងកំពុងតែផ្សាយផ្ទាល់ ស្រាប់តែដាច់ភ្លើង ពេលអគ្គិសនីមានមកវិញ គេឃើញនាងដេកស្លាប់នៅក្នុងបន្ទប់នោះទៅហើយ។ បុគ្គលិកនិងអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែជាប់ក្នុងការសង្ស័យ ព្រមទាំងត្រូវបានប៉ូលិសជួបសាកសួរគ្រប់គ្នា។