កោះ​សុបិន កោះ​ស្នេហ៍

កោះ​សុបិន កោះ​ស្នេហ៍


សម្បត្តិ គឺជា​តារា​​ចម្រៀង​ល្បីល្បាញ​មួយ​រូប​ដែល​មាន​ឈ្មោះ​លើ​ឆាក​ថា PK​ ព្រោះតែ​ធុញទ្រាន់​នឹង​ជីវិត​ជា​តារា ត្រូវ​គេ​រិះ​គន់​ឥត​ល្ហែ​រ ក៏​សម្រេចចិត្ត​ទៅ​ដើរលេង​នៅ​កោះ​។ ធ្វើ​ដំណើរ​មិនទាន់​ដល់​កោះ​ផង សម្បត្តិ ក៏​ជួប​ឧបទ្ទវហេតុ លង់​ទឹក និង​អណ្ដែត​ទៅដល់​កោះ​មួយ​ដែល​មាន​ឈ្មោះ​ថា កោះ​សុបិន​។ ជីវិត​នៅ​ទី​នោះ​ពិតជា​រីករាយ សម្បត្តិ ថែមទាំង​បាន​ជួប​ប្រសព្វ​នារី​ម្នាក់​ដែល​ខ្លួន​ស្រឡាញ់​ទៀត​។ ប៉ុន្តែ​គ្រប់​យ៉ាង​ក៏​ប្រែក្លាយ​ជា​ការឈឺចាប់​ម្ដង​ទៀត​សម្រាប់​សម្បត្តិ​ ព្រោះតែ​រឿង​ល្អ​ៗ​ដែល​សម្បត្តិ​បាន​ជួប​នៅ​លើ​កោះ​សុបិន គឺ​គ្រាន់តែ​ជា​សុបិន​ចម្លែក​មួយ​ប៉ុណ្ណោះ​។ តើ​ចុងក្រោយ​សម្បត្តិ អាច​ជួប​នារី​ក្នុង​សុបិន​នោះ​នៅ​ក្នុង​ពិភព​ខាងក្រៅ​ដែរ​ទេ? មាន​តែ​វាសនា​ទេ​ទើប​ដឹង​។ ​