ពេលល្ងាចម៉ោង៦
ចំរើនមានអាយុ១១ឆ្នាំ គេជាកូនរបស់លេខាទូតធ្វើការនៅប្រទេសនេប៉ាល់។ បន្ទាប់ពីឪពុកចំរើនទទួលបានកេរមរតកផ្ទះធំសាងសង់បែបបុរាណពីជីតារួច គ្រួសារគេក៏រើមករស់នៅប្រទេសខ្មែរវិញ។ ចំរើន និងម្ដាយមិនសូវចង់រស់នៅផ្ទះដែលមានរចនាបថបុរាណបែបបារាំងនោះទេ ប៉ុន្តែដោយសារប្រកែកមិនបាន ក៏សុខចិត្តនៅទាំងភ័យខ្លាច។
គ្រួសារលោកមន្ត្រីទូតរើមកនៅផ្ទះចាស់នោះមិនបានប៉ុន្មានថ្ងៃផង ក្មេងប្រុសចំរើនក៏កើតហេតុចម្លែកចេះតែមើលឃើញរឿងអាក្រក់ជាប់មិនដាច់។ ចំរើនបានឃើញធ្នឹមធ្លាក់បាក់សង្កត់លើម្ដាយ ហើយតែងតែឃើញមនុស្សចង់មកសម្លាប់ខ្លួន។