កម្លាំងចិត្ត
តើអ្នកជឿលើរឿងកម្លាំងពិសេសមួយហៅថា “កម្លាំងចិត្ត” ដែរទេ? សូរិយា គឺជានារីម្នាក់ដែលមានកម្លាំងពិសេសនេះតាំងពីកំណើត។ កាលពីក្មេង នាងធ្លាប់បានធ្វើឱ្យម្ដាយនាងរបួសធ្ងន់ម្ដង ព្រោះតែនាងមិនទាន់ចេះគ្រប់គ្រងកម្លាំងចិត្តរបស់នាង។ ហេតុការណ៍នោះបានធ្វើឱ្យ សូរិយា លែងហ៊ានប្រើប្រាស់កម្លាំងចិត្តរហូតមក។ ប៉ុន្តែ ថ្ងៃមួយនៅពេលដែលនាងធំពេញវ័យ ដើម្បីជួយមនុស្សប្រុសដែលនាងស្រឡាញ់ សូរិយា ក៏បានប្រើប្រាស់វាម្ដងទៀត។ ក្រោយមក នាងក៏ត្រូវបានគេបង្ខំឱ្យចូលក្រុមវីរនារី ជួយសង្គ្រោះពិភពលោក ដើរជួយមនុស្សគ្រប់ទិសទី។ តើចុងក្រោយ ជីវិតថ្មី ក្នុងងារជាវីរនារីរបស់ សូរិយា នឹងក្លាយជាយ៉ាងណា? ចុះ ជីវិតស្នេហារបស់នាងបានសម្រេចដូចបំណងដែរទេ បើបុរសដែលនាងស្រឡាញ់ គឺជាមនុស្សប្រុសដែលនារីគ្រប់រូបប្រាថ្នាចង់បាន ទាំងឆ្លាត ទាំងសង្ហា និងជាកូនម្ចាស់ចម្ការក្រូចសម្បូរទ្រព្យម្នាក់ទៀតផង!