រូងងងឹត
ស្ដេឡារង់ចាំហ្គីបសុនចេញមកពីធ្វើការវិញ មួយថ្ងៃហើយមួយថ្ងៃទៀតបាត់ដំណឹងសូន្យឈឹង មិនឃើញស្រមោលប្ដីត្រលប់មកផ្ទះវិញសោះ។ នាងព្រួយបារម្ភខ្លាំងណាស់ ខ្លាចប្ដីជួបគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការណាមួយ។ ចាកប់បុរសម្នាក់ដែលត្រូវជាមិត្តភ័ក្ដិរបស់ហ្គីបសុន បានមកប្រាប់ស្ដេឡាថាគេនឹងនាំនាងទៅកន្លែងមួយដែលអាចរកឃើញហ្គីបសុន។ ឮដំណឹងនេះភ្លាម នាងត្រេកអរខ្លាំងណាស់ សង្ឃឹមថានឹងអាចរកឃើញស្វាមីខ្លួនវិញមិនខាន តែនាងមានអារម្មណ៍ចម្លែកក្នុងចិត្តត្រង់ចាកប់និយាយថាកន្លែងនោះ គឺនៅក្នុងអណ្ដូងងងឹតឯប្រាសាទចាស់បែកបាក់មួយ។