ស្នេហា​ក្នុង​ភព​ស្រពេចស្រពិល

ស្នេហា​ក្នុង​ភព​ស្រពេចស្រពិល


សុបិន​ជា​កូន​ប្រុស​ទី​៥​​ក្នុង​គ្រួសារ​ដែល​បាន​ជីវភាព​ក្រីក្រ​ដែល​ជា​ហេតុ​បង្ខំ​អោយ​បង​ស្រី​របស់​គេ​ពីរ​នាក់​​ត្រូវ​ឈប់​​រៀន​​ដើម្បី​ចេញ​រក​លុយ​។ ចំណែក​សុបិន​​គេ​មាន​សំណាង​អាច​នៅ​បន្ត​ការសិក្សា​រហូត​ដល់​វិទ្យាល័យ​​​​ក្រោម​ការ​ផ្គត់ផ្គង់​ពី​បង​ប្រុស​ច្បង​ដែល​ជា​គ្រូ​បង្រៀន​​ម្នាក់​។ ថ្ងៃ​មួយ​សុបិន​បាន​ទៅ​កន្លែង​លេង​​កម្សាន្ត​​​​​មួយ​ហើយ​ក៏​​បាន​ជួប​សុភី ​ជា​នារី​ដែល​គេ​ពេញ​ចិត្ត​បំផុត​។ ​ក្រោយ​មក​សុបិន​បាន​អញ្ជើញ​ សុភី​ឲ្យ​ទៅ​ចូល​រួម​ពិធី​ខួប​កំណើត​គេ វា​ក៏​ជា​ថ្ងៃ​ដែល​សុបិន​ហ៊ាន​បើក​បេះដូង​សារភាព​ពី​ចិត្ត​គេ​​​ដែរ ​ប៉ុន្តែ​​សុភី​បែរ​ជា​រត់​គេច​មិន​ហ៊ាន​ទទួល​ទោះ​បី​នាង​ដឹង​ពី​បំណង​​សុបិន​តាំង​ពី​យូរ​មក​ហើយ​ក៏​ដោយ​។ ដោយ​ការ​តស៊ូ​​ សុបិន​​ក៏​​អាច​ធ្វើ​ឲ្យ​សុភី​ទន់​ចិត្ត​​បាន។ នៅ​ពេល​មួយ​គ្រួសារ​របស់​សុបិន​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ម្ដង​ទៀត សុបិន​បាន​សម្រេចចិត្ត​ចេញ​ទៅ​ធ្វើ ការ​ដើម្បី​យក​កម្រៃ​មក​ផ្គត់​ផ្គង់​ការរៀនសូត្រ​​​របស់​ខ្លួន។​ ដោយ​ការ​ខិត​ខំ​ខ្លាំង​ពេក​ សុបិន​បាន​ធ្លាក់​ខ្លួន​កើត​​ជំងឺ​របេង។ នៅ​ថ្ងៃ ប្រលង​ថ្នាក់​ជាតិ​របស់​សុភី​ នាង​បាន​ទទួល​ដំណឹង​ថា សុបិន​ត្រូវ​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​នាង​ស្ទើរ​​តែ​បោះ​បង់​ការ​ប្រ​លង​​ទៅ​ហើយ​។ បន្ទាប់​ពី​​បញ្ចប់​ការ​ប្រលង​ភ្លាម សុភី​​ម្នីម្នា​រ​​ទៅ​រក​សុបិន​ភ្លាម​ដែរ។ មិន​ទាន់​​បាន​ចេញ​ពី​ផ្ទះ​ផង​សុភី​ក៏បាន​ទទួល​ដំណឹង​មរណភាព​​របស់​គូ​សង្សារ​​ខ្លួន​​។ អ្វី​ដែល​នៅ​សេសសល់​​ពេល​នេះ​គឺ​មាន​តែ​​​អនុស្សាវរីយ៍​ដ៏​ឈឺ​ចាប់​ប៉ុណ្ណោះ​។