ខ្ជិលឈឺ
វិ ជាកូនស្រីទោលរបស់គ្រួសារកសិករមួយក្នុងខេត្តបាត់ដំបង ។ហើយកាលនោះថ្ងៃមួយមានហេតុអាក្រក់បានកើតឡើងលើគ្រួសារ គឺពុកម៉ែបានទទួលអនិច្ចកម្មដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលតែមួយ។
ការចាកចេញរបស់ពួកគាត់បានធ្វើឲ្យនាងក្លាយជាក្មេងកំព្រា តែមានអ្នកជិតខាងម្នាក់បានយកនាងទៅបម្រើក្នុងផ្ទះលោកឧកញ៉ាម្នាក់ ក្នុងទីក្រុងភ្នំពេញជាមួយខ្លួន។ ដោយនិស្ស័យល្អ និងភាពកតញ្ញូ ដឹងខុសត្រូវរបស់នាង បានរុញច្រានសំណាងរបស់ក្មេងកំព្រាម្នាក់ឲ្យខ្ពស់ត្រដែតហួសពីការរំពឹងទុក ។