ការជួបគ្នាលើកដំបូង
ស្នេហាមួយដែលផ្ដើមចេញពីមនុស្សមិនធ្លាប់ស្គាល់គ្នាពីសោះបានធ្វើឲ្យស្រីស្រស់មាត់រឹង ទេវីរ៉ាវ៉ាន់ ជំពាក់ចិត្តលើភាពជាបុរសដែលមានទំនួញខុសត្រូវរបស់វិចិត្រករអស់សង្ឃឹមម្នាក់រហូតដល់រស់នៅមិនអាចខ្វះគេបាន។ ពន្លកស្នេហ៍ចាប់ផ្ដើមរីកលូតលាស់ ឯឧបសគ្គក៏ចេះតែតាមមកប្រកៀកប្រកិត តែអំណាចនៃក្ដីស្រលាញ់បានធ្វើឲ្យពួកគេមានភាពក្លាហាន តស៊ូ មិនខ្លាចស្លាប់ ដើម្បីបាននៅជាមួយគ្នា។