អ៊ំស្រីខ្ញុំក្នុងសម័យប៉ុលពត
ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដ៏មហាអស្ចារ្យ មហារុងរឿងអស្ចារ្យ ខ្មែរក្រហមបានឈ្នះរបបសាធារណរដ្ឋខ្មែរ ហើយរោយចូលក្រុងភ្នំពេញ។ នាថ្ងៃនោះ ប្រជាជនបានភៀសខ្លួនចាកចោលលំនៅឋានទាំងហ្វូង ដូចទឹកបាក់ទំនប់ទាំងច្របូកច្របល់គ្នា។ ម្នាក់ៗប្រយ័ត្នប្រយែងខ្លាចបាត់គ្នា អ្នកក្រីក្រយួរបង្វេចកំប៉ិកកំប៉ុក អ្នកមានបានយួររបស់ទ្រព្យមានតម្លៃ ។ ត្រឹមរយៈពេល២ថ្ងៃ ភ្នំពេញបានប្រែទៅជាទីក្រុងខ្មោច ប្រជាជនបានផ្លាស់ប្ដូរការរស់។