អ៊ំស្រី​ខ្ញុំ​ក្នុង​សម័យ​ប៉ុលពត

អ៊ំស្រី​ខ្ញុំ​ក្នុង​សម័យ​ប៉ុលពត


ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ ដ៏​មហា​អស្ចារ្យ​ មហា​រុងរឿង​អស្ចារ្យ ​ ខ្មែរក្រហម​បាន​ឈ្នះ​របប​សាធារណរដ្ឋ​ខ្មែរ​ ហើយ​រោយ​ចូល​ក្រុង​ភ្នំពេញ។​ នា​ថ្ងៃ​នោះ​​ ប្រជា​ជន​​បាន​ភៀសខ្លួន​​ចាកចោល​លំនៅឋាន​ទាំង​ហ្វូង​ ដូច​ទឹក​បាក់​ទំនប់​ទាំង​ច្របូកច្របល់​គ្នា។​ ​ម្នាក់ៗ​ប្រយ័ត្នប្រយែង​ខ្លាច​បាត់​គ្នា អ្នក​ក្រីក្រ​យួរ​បង្វេច​កំប៉ិកកំប៉ុក​​ អ្នក​មាន​បាន​យួរ​របស់​ទ្រព្យ​មាន​តម្លៃ​ ។​ ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ ភ្នំពេញ​បាន​ប្រែ​ទៅ​ជា​ទី​ក្រុង​ខ្មោច​ ប្រជាជន​បាន​ផ្លាស់​ប្ដូរ​ការ​រស់​។​