វិញ្ញាណ​មក​លេង

វិញ្ញាណ​មក​លេង


សុខា​​ស្នាក់​នៅ​ភ្នំពេញ​ជាមួយ​មីង​ដែល​ជា​ជាង​កាត់​ដេរ ហើយ​គេ​ចេះ​តែ​ត្រូវ​ខ្មោច​លង។ ខ្មោច​នោះ​បាន​ពន្យល់​សប្ដិ​ម្ដាយ​សុខា និង​មីង​សុខា​ថា​នឹង​យក​ជីវិត​គេ។ ពួក​គាត់​ក៏​នាំ​សុខា​មក​ស្រុក ដើម្បី​រក​គ្រូ​ជួយ។ គ្រូ​អាគម​ថា​សុខា​ត្រូវ​ខ្មោច​យារយី ទាល់​តែ​កាន់​សីល៨​ជាមួយ​គាត់​រយៈ​ពេល​៧​ថ្ងៃ។ សុខា​ក៏​នៅ​ទី​នោះ​ពីរ​នាក់​គ្រូ។ ក្នុង​ចន្លោះ​៦​ថ្ងៃ សុខា​តែង​ត្រូវ​ខ្មោច​ស្រី​មក​ខ្សឹប​ថា ឱ្យ​រត់​ចេញ​ពី​ផ្ទះ​គ្រូ​ជា​ប្រញាប់ បើ​មិន​ដូច្នោះ​គេ​នឹង​ស្លាប់​មិន​ខាន។ អស់​ពី​ខ្មោច​ស្រី ក៏​មាន​ខ្មោច​វ័យ​ចំណាស់​បន្លំ​ខ្លួន​ទាំង​ថ្ងៃ ប្រាប់​ថា​ឱ្យ​គេ​រត់​គេច​ខ្លួន ឱ្យ​បាន​មុន​ថ្ងៃ​ទី​៧។ តែ​បើ​មិន​រត់​ទេ​នៅ​ថ្ងៃ​ទី​៧​ថ្ងៃ​បង្ហើយ សុខា​កុំ​សូត្រ​បាលី​នោះ​ដាច់​ខាត បើ​មិន​ចង់​ស្លាប់។