ភូមិតិរិច្ឆាន
រឿងភូមិតិរច្ឆាន បានត្រូវរៀបរៀងឡើងនៅឆ្នាំ ១៩៦៤-១៩៦៥ ដោយអ្នកនិពន្ធ ឌឹក គាម និង ឌៀក អំ ហើយបានត្រូវបោះពុម្ពផ្សាយជាសាធារណៈនៅឆ្នាំ១៩៧១។ រឿងនេះបានឆ្លុះបញ្ចាំងឱ្យឃើញទំនាស់ដ៏ស្រួចស្រាលរវាងពលករកម្ពុជា ដែលរងការជិះជាន់កេងប្រវ័ញ្ចយ៉ាងខ្លាំងក្លា និងពួកអាណានិគមបារាំងបនសក្ដិភូមិ បនមន្ត្រីអាយ៉ងរបស់វា។