មើលព្រះចន្ទ
ឡាលីនគឺជានារីម្នាក់ដែលស្អាត មានចំណេះដឹង មានជីវភាពធូរធារ មានចរិតមារយាទថ្លៃថ្នូរ តែនាងមានមហិច្ឆតាម្យ៉ាងគឺ បុរសដែលនាងរៀបការជាមួយគឺត្រូវតែជាបុរសដែលល្អឥតខ្ចោះ។ ដំបូងឡាលីនបានលួចស្រឡាញ់លោកចេង ដែលបុរសមានគ្រប់លក្ខណៈទៅតាមការចង់បានរបស់នាង តែស៊យអីគេនោះមានមិត្តស្រីរួចទៅហើយ ទើបនាងខូចចិត្តខ្លាំង។ នៅយប់នោះ នាងបានផឹកស្រាស្រវឹងខ្លាំង ហើយដឹងខ្លួនវិញនៅស្ទូឌីយោថតរូបមួយកន្លែង។ ម្ចាស់ស្ទូឌីយោថតរូបនោះឈ្មោះភ្លៀង គេធ្លាប់ជួបគ្នាជាមួយឡាលីនរួចហើយ នៅពេលឡាលីនទិញស្បែកជើង។ តែយប់នោះឡាលីនស្រវឹងពេក គេក៏ទៅក្លឹបនោះដែរ គេក៏នាំនាងមកសម្រាកនៅស្ទូឌីយោគេ។ ចុងបញ្ចប់ឡាលីនក៏សាកល្បងសេពគប់ជាមួយភ្លៀង បុរសម្នាក់ដែលគ្មានមួយចំណិតណានៅក្នុងក្ដីស្រមៃនាង តែជាបុរសម្នាក់ដែលនាងកក់ក្ដៅពេលនៅក្បែរគេ។