Superstar បណ្ដូលចិត្ត
បៀល វ៉ាល់ថុន (Bill Walton) តារាភាពយន្តដ៏ល្បីល្បាញម្នាក់នៅហូលីវូត លង់ស្នេហ៍នឹងនារីអាកាសចរជនជាតិខ្មែរក្នុងប្រទេសកម្ពុជា។ តែគេដឹងថា នាងចាត់ទុកគេត្រឹមតែជាបងប្រុសល្អរបស់នាងប៉ុណ្ណោះ។ នីតាជាមនុស្សស្រីទន់ភ្លន់ តែរឹងប៉ឹង និងស្រលាញ់ការពារតែអំពើយុត្តិធម៌ប៉ុណ្ណោះ។ នៅទីណា ដែលមានអំពើអយុត្តិធម៌នៅនឹងមុខ នាងប្រាកដជានឹងលូកដៃចូលជួយភ្លាម។ ប៉ុន្តែ ទឹកចិត្តល្អរបស់នាង នាំនាងនិងបៀលធ្លាក់ចូលក្នុងកណ្ដាប់ដៃជនទុច្ចរិតមួយក្រុម។ តើជីវិតរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា? បៀលអាចនឹងយកឈ្នះបេះដូងនារីម្នាក់ ដែលមិនធ្លាប់មើលមកគេលើសពីបងប្រុសដែរឬទេ?