កុំហៅខ្ញុំក្រមុំចាស់
រតនាជានារីអាយុ២៨ឆ្នាំ តែមិនទាន់រៀបការនោះទេ។ នាងធ្លាប់មានមិត្តប្រុសច្រើននាក់ដែរ ប៉ុន្តែចេះតែបែកគ្នាជាបន្តបន្ទាប់ក្រោមហេតុផលផ្សេងៗគ្នា។ តែសំណាងល្អដែរ ដែលនាងមានមិត្តល្អម្នាក់នៅក្បែរជានិច្ច។ គេគឺសាយណ្ណ កំលោះសង្ហាដែលរៀនជាមួយគ្នាតាំងពីវិទ្យាល័យ តែងតែនៅក្បែរនាងរាល់ពេលនាងឯកា តែងតែលេចមុខ ពេលដែលនាងលំបាក។ បន្ទាប់ពីមិនខូចចិត្តនឹងបាត់បង់សង្សារ តែបែរជាខូចចិត្តនឹងបាត់បង់សាយណ្ណ ទើបរតនាដឹងថា ក្នុងចិត្តរបស់នាងមានមិត្តម្នាក់នោះ។