នាងម្នាក់ក្នុងយល់សប្តិ

នាងម្នាក់ក្នុងយល់សប្តិ


ព្រឹក​ម៉ោង ៦​កន្លះ ខ្ញុំ​រៀបចំ​ស្លៀកពាក់​ទៅ​ធ្វើការ​ដូច​សព្វដង ដោយ​មាន​អារម្មណ៍​ថា​នឹក​ការងារ​យ៉ាងខ្លាំង បន្ទាប់ពី​សម្រាក​មួយ​ថ្ងៃ​នៅ​នៅផ្ទះ​នា​ថ្ងៃអាទិត្យ​ដ៏​សែន​វែង​អន្លាយ និង​ធុញថប់។​ ​ឆ្នាំ​នេះ​វ័យ​ខ្ញុំ​ក្បែរ​៣០​ឆ្នាំ​ដែរហើយ ហើយ​ជា​វ័យ​ដែល​មនុស្ស​គ្រប់​គ្នា គិតគូរ​រឿង​ភរិយា រួមទាំង​មិត្តសម្លាញ់​ខ្ញុំ​ទាំងអស់ ដែល​សុទ្ធសឹងតែ​រៀបកា​រហើយ។