ម្ចាស់ចម្ការ ម្ចាស់ស្នេហ៍
សុរិយ៉ាន់ ជាកូនស្រីក្នុងគ្រួសារអភិជនម្នាក់ដែលមានចរឹតឆ្មើងឆ្មៃមានៈរឹងរូស។ នាងចប់ថ្នាក់បរិញ្ញាជាង២ឆ្នាំទៅហើយនៅតែចាប់ការងារមិនជាប់លាប់ទៀត ធ្វើឱ្យលោកសំបូរនិងអ្នកស្រីសូរិយាជាឪពុកម្តាយមានការខ្វាយខ្វល់ជាខ្លាំង។ លោកសំបូរបានបង្ខំនាងឱ្យរៀបការជាមួយកូនប្រុសតែមួយរបស់មិត្តភក្តិគាត់ឈ្មោះវឌ្ឍនា ដែលជាកម្លោះម្ចាស់ចម្ការកាហ្វេនៅខេត្តមណ្ឌលគិរី។