អន្លង់​ស្នេហ៍ក្រមុំមុខឌឺ

អន្លង់​ស្នេហ៍ក្រមុំមុខឌឺ


សាច់រឿង​ស្នេហា​របស់​កញ្ញា​អ្នក​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត ​និង​កំលោះ​កូន​អ្នក​មាន​ពូកែ​សម្ដី​ម្នាក់។ ពួក​គេ​បាន​​ស្គាល់​គ្នា​ដំបូង​នៅ​ពេល​ដែល​ខាង​ស្រី​មិន​ប្រយ័ត្ន​ជ្រុល​បើក​ឡាន​ទៅ​បុក​ម៉ូតូ​ខាង​ប្រុស​ចំ​ពី​ក្រោយ​ដួល​ច្រងាប់ច្រងិល។

ស្រី​ស្អាត​ដឹង​ខ្លួន​ខុស​ក៏​ស្ទុះ​ចុះ​ពី​ឡាន​ទៅ​និយាយ​សុំ​ទោស​យ៉ាង​ប្រញាប់ តែ​ខាង​ប្រុស​វិញ​បែរ​ជា​និយាយ​ជះ​កំហឹង​មក​វិញ​ខ្លាំង​ៗ​ហាក់​ស្ដាប់​គ្នា​មិន​បាន។ ចាប់​ពី​ថ្ងៃ​តឹង​សរសៃ​ក​ដាក់​គ្នា​ម្ដង​រួច​មក ប្រុស​ស្រី​មួយ​គូ​នេះ​ទៅ​ណា​មក​ណា​ក៏​ជួប​មុខ​គ្នា​ដែរ ដូច​គេ​ថា​ផែនដី​នេះ​ចង្អៀត​ណាស់ មនុស្ស​មិន​ចង់​ជួប​បែរ​ជា​ដើរ​ទៅ​ណា​ក៏​ជួប។