យប់មួយនៅឆ្នេរដាច់សង្វែង
ស្នេហាពិតជាមិនអាចបង្ខំបានទេ។ ទោះបីយើងអាចបានខ្លួនប្រាណគេមកនៅក្បែរ តែបើចិត្តគេមិននៅនឹងយើង ស្នេហាមួយនេះក៏គ្មានក្ដីសុខបានដែរ។ ផាវី កូនស្រីអ្នកលក់មាសត្រូវក្រុមគ្រួសារប្រកាសដំណឹងបាត់ខ្លួន និងតាមស្វែងរក តែគ្មានបានដំណឹងអ្វីសោះ។
ស៊ីដេតដែលស្រលាញ់ផាវី បានចូលស្ដីដណ្ដឹងនាងតាមប្រពៃណី តែត្រូវគ្រួសារខាងស្រីប្រកែក ព្រោះគេនោះជាអ្នកក្រ។ ដោយកំហឹង ស៊ីដេតបានចាប់ពង្រាត់នាងមកនៅកណ្ដាលព្រៃស្ងាត់តែពីរនាក់។ ព្រោះតែគ្មានចិត្តស្រលាញ់ស៊ីដេតខ្លាំងដូចដែលស៊ីដេតមានចំពោះនាង ម្យ៉ាងដោយនឹកគ្រួសារផង ផាវីបានព្យាយាមរត់ចោលស៊ីដេត តែត្រូវនាយចាប់យកមកវិញយ៉ាងទីណាត់ទីណែងកាត់ព្រៃ កាត់ខ្សាច់គួរឱ្យសង្វេគ។
ចុងក្រោយ ដើម្បីកុំឱ្យនាងរត់បាន ស៊ីដេតបានប្រើវិធីខាបព្រលឹងនាងចេញពីខ្លួនដែលគេចេះតាមជីតារបស់គេ ហើយទុកនាងនៅក្នុងផ្ទះជាមួយគេរហូត។ តែអ្វីៗបានរលាយទៅវិញ ដោយនាងត្រូវបានគេរំដោះបាន ទាន់ពេលវេលា។